ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ បន្តឆក់ជីវិតស្ត្រីជនជាតិខ្មែរអាយុ​ ៧៦ឆ្នាំ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២១​ បានប្រកាសថា, មានករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ​ ៧៦ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា, មានករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ដែលរស់នៅភូមិ២ ឃុំព្រែក ខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩:០៥នាទីយប់។ ស្ត្រីខាងលើនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នឹងត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺ មានសភាពហត់ខ្លាំង ដែលតម្រូវឱ្យមន្ទីរ ពេទ្យខេត្តព្រៃវែងបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានខិតខំយកចិត្តទុកដាក់ព្យាបាលរហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះអ្នកជំងឺ ប៉ុន្តែការខិតខំនេះ នៅតែមិនអាចជួយអ្នកជំងឺបាន ហើយគាត់ក៏បានធ្វើមរណកាលទៅនៅវេលាម៉ោង ១៩:០៥នាទីយប់។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ -១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖