ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ឃាត់ខ្លួនករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ ជា សោភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ទី២.ឈ្មោះ ឡុង សុខលី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ។ ទី៣.ឈ្មោះ ប៉ុន លុច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និងទី៤.ឈ្មោះ សឿន សំអូន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។
សម្ភារៈចាប់យក៖១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។ ២.ទូរស័ព្ទ ចំនួន០២គ្រឿង។ ៣.ម៉ូតូម៉ាកហុងដា សេ១១០ ព៍ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BT.៤០៧៨ ចំនួន០១គ្រឿង។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បន្ទាប់មកក៏មានចម្លើយសារភាពពីជនសង្ស័យឈ្មោះ ជា សោភា ភេទប្រុស និងជនសង្ស័យឈ្មោះ ឡុច សុខលី ភេទប្រុស ថាខ្លួនមានបក្ខពួកចំនួន០២នាក់ទៀត ភ្លាមនោះយើងចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ឈ្មោះ ប៉ុន លុច និងឈ្មោះ សឿន សំអូន យកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន ចំនួន០៤នាក់ (មានសារធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្ន៖ ជនសង្ស័យចំនួន០៤នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកទៅធ្វើការសាកសួរបន្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖