ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកនីស្សាន់ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 3A-8326 សណ្តោង កុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-5013 មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នុំពេញ លុះមកដល់ចំណុចកេីតហេតុខាងលេី(រថយន្តបត់មកខាងឆ្វេងដៃ) បានបុកម៉ូតូ១គ្រឿងម៉ាកហុដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-7585 បើកបរដោយឈ្មោះ ថៃ  ដា ភេទប្រុស អាយុ៣៥ឆ្នាំ (ទិសដៅផ្ទុយគ្នា)  មានទីលំនៅភូមិ/ឃុំខាងលើ បណ្តាលអោយស្លាប់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុអ្នកបើករថយន្តរត់គេចខ្លួនបាត់។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ចំណែកវត្ថុតាងទាំងពីរខាងលេីយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់សិលារង់ចាំដោះស្រាយ នៅពេលក្រោយ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖