ភ្នំពេញ៖ លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សាអូរឫស្សី បាននាំយកអង្ករដែលជាអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនអាជីវករ សន្តិសុខ កម្មករអនាម័យ ទីទាល់ក្រនៅផ្សារអូរឫស្សីចំនួន១១៤នាក់ ។
អំណោយនេះផងដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែកជូនដល់គណៈកម្មការផ្សារទាំង២៥ផ្សារ ក្នុងភូមិសាស្រ្តរាជធានីដើម្បីចែកជូនបងប្អូន អាជីវករ សន្តិសុខ អនាម័យ ទីទាល់ក្រ។
ជាក់ស្ដែងនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សារអូរឫស្សី បានរៀបចំចែកអង្ករជូនដល់បងប្អូនអាជីវករ សន្តិសុខ អនាម័យ ទីទាល់ក្រចំនួន១១៤នាក់ ក្នុងម្នាក់ទទួលបានអង្ករ ១ការុង ។
បងប្អូន អាជីវករ សន្តិសុខ អនាម័យ ទីទាល់ក្រនៅផ្សារអូរឫស្សី បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់ពីផលលំបាកដល់ប្រជាពលរដ្ឋជានិច្ច និងបានចែកអំណោយជាអង្ករដល់បងប្អូនទីទាល់ក្រ ក្នុងអំឡុងពេលនៃការរីករាលដាលនូវជំងឺកូវីដ-១៩ នេះ។ បន្ថែមទៀតនោះ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម បង្ការ ទប់ស្កាត់ទាំងអស់គ្នា និងចូលរួមពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុលឬជែល ឱ្យបានជាប្រចាំ ជៀសវាងការឆ្លងជំងឺកូវីដ-១៩។
លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សារអូរឫស្សី ក៏បានថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់អំណោយតាមរយៈលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអភិបាលនៃគណៈអភិបាលរាជធានី ចែកដល់ផ្សារដើម្បីរៀបចំចែកជូនបន្តដល់បងប្អូនអាជីវក សន្តិសុខ អនាម័យ ដើម្បីចែករំលែកទុក្ខលំបាកខ្លះ ដល់ពួកគាត់ ទាំង១១៤នាក់។
ចុងក្រោយ លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សារអូរឫស្សី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវករក្នុងបរិវេណផ្សារទាំងអស់សូមចូលរួមពាក់ម៉ាស់ លាងដៃ រក្សាគម្លាត បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការ ៣កុំនិង ៣ការពារ ទើបយើងអាចយកឈ្នះជំងឺកូវីដ-១៩បាន និងបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបាន៕ ដោយ៖ រ៉ារ៉ា