ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងបឋម ! ចុងភៅការដែល កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រោយតេស្ដលើកទី៣

ចែករំលែក៖

ខេត្តតាកែវ៖ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មានសេចក្ដីរាយការណ៍បឋម ពីខេត្តតាកែវ បានឲ្យដឹងនៅមុននេះបន្ដិច ថា ចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងនោះ រកឃើញកើតជំងឺកូវីដ-១៩ ក្រោយការធ្វើតេស្ដលើកទី៣។ ខណ: កក្កដា សោភ័ណ្ឌ ទើបព្យាបាលបានជាសះស្បើយ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញសារព័ត៌មាន ទទួលបាន បញ្ជាក់ឲ្យដឹងថា, អ្នកវិជ្ជមានជំងឺកូវីដ-១៩នេះ ពាក់ព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង។ អ្នកជំងឺឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។

ប្រភពព័ត៌មានបានបន្ថែមទៀតថា អ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។

ជំងឺកូវីដ-១៩ ពិតជាសាហាវ គ្មានរូប មិនដឹងនៅតំបន់ណាខ្លះ! មានតែបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាល ការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារនិង ៣កុំ អោយបានខ្ជាប់ខ្ជួន៕

ដោយ ៖ សិលា


ចែករំលែក៖