ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់​ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមាន​ មេរោគកូវីដ-១៩ ដល់៤នាក់ធ្លាប់ទៅ

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា, បន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់​ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមាន​ មេរោគកូវីដ-១៩ ដល់៤នាក់ធ្លាប់ទៅ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

​អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមាន​ មេរោគកូវីដ-១៩ មានឈ្មោះខាងក្រោមនេះ ៖
-ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ
-ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ

-ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ
– ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ
ឬធ្លាប់បានទៅបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់​ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖