ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឧកញ៉ា ស៊ុយ សុផាន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានទទួលមរណភាព ដោយរោគាពាធ ។ នេះបើតាមការបង្ហោះលើ facebook ផ្លូវការ របស់លោកស្រី ហ៊ុន សុីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ហ៊ុន សុីណាត បានសរសេរថា, 😭ខ្ញុំនិងស្វាមុី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។
មរណភាពរបស់លោកស្រី ឧកញ៉ា ស៊ុយ សុផាន។
ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 29.3.2021

ដោយ៖ សិលា


ចែករំលែក៖