អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសអ្នកមានដែលបានរក្សាវ៉ាក់សាំងទុកចាក់ជូនពលរដ្ឋរបស់ខ្លួនដោយមិនខ្វល់ថាប្រទេសផ្សេងទៀតកំពុងតែខ្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ។
នៅថ្ងៃទី២៨ ខែមីនា (ពេលវេលានៅអាមេរិក) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសអ្នកមានដែលរក្សាទុកវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ខណៈដែលប្រទេសជាច្រើនផ្សេងទៀតមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ។ ទាំងនោះជាសកម្មភាពអាត្មានិយមរបស់ប្រទេសអ្នកមាន ។ លោកបានអំពាវនាវដល់ប្រទេសអ្នកមានសូមជួយចែករំលែកវ៉ាក់សាំងដល់ប្រទេសផ្សេងទៀតជាជាងរក្សាទុកតែម្នាក់ឯង។
នៅក្នុងសេចក្តីប្រកាសដែលបានផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍CBC របស់កាណាដា បានឲ្យដឹងថា នៅថ្ងៃទី២៨ខែមីនា បានផ្សាយថា លោក Antonio Guterres បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការចែកចាយវ៉ាក់សាំង មិនមានតម្លាភាពដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក។
នៅពេលនេះដែរ ប្រទេសតំបន់អឺរ៉ុបបានបង្កើនការផលិតវ៉ាក់សាំងដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋឲ្យបានគ្រប់គ្រាន់ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ នៅថ្ងៃទី២៨ខែមីនា បានប្រកាសថា នៅតំបន់អឺរ៉ុបមានរោងចក្រផលិតវ៉ាក់សាំងចំនួន៥២រោងចក្រផលិតវ៉ាក់សាំង ដែលអាចដំណើរការ ៧ម៉ោងក្នុងមួយថ្ងៃ ។
រោងចក្រផលិតវ៉ាក់សាំងនៅក្នុងតំបន់អឺរ៉ុបមានសមត្ថភាពផលិតបានវ៉ាក់សាំង ចំនួន៣៦០លានដូសនៅត្រីមាសទីពីរឆ្នាំ២០២១ ។ អឺរ៉ុបត្រូវការវ៉ាក់សាំង៤២០លានដូស ដើម្បីគ្រប់គ្រងការឆ្លងក្នុងសហគមន៍នៅខែកក្កដាឆ្នាំ២០២១។
ក្រោយរយៈពេលជាង១ឆ្នាំ ប្រទេសចំនួន២៧ ជាសមាជិកអឺរ៉ុប មានពលរដ្ឋ២៦លាននាក់ឆ្លងកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ជាង៦០៧ ពាន់នាក់៕ ដោយ៖ ធីរីណា
រូបភាព៖ THX/TTXVN