ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបាឋកថាស្តីពី តួនាទី និងភារកិច្ចព្រឹទ្ធសភាកម្ពុជា៖ សមិទ្ធផល ការប្រឈម និងមាគ៌ាឆ្ពោះទៅកាន់លក្ខន្តិកៈជាសភាទំនើប ជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ០១ពាន់នាក់ តាមប្រព័ន្ធអនឡាញ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។
ក្នុងដំណើរការកម្មវិធីនាពេលនោះ មានមតិស្វាគមន៍របស់លោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការបញ្ចាំងវីដេអូស្តីពី វឌ្ឍនភាព និងសមិទ្ធផលព្រឹទ្ធសភាកម្ពុជា៕
ដោយ៖ សូរិយា