ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកព្រៃនប់ ចាប់ផ្ដើមអនុវត្តវិធានការ និងពិន័យអន្ដរការណ៍ ចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តទៅ

ចែករំលែក៖

      ខេត្តព្រះសីហនុ៖ តាមការបញ្ជាក់របស់ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថារដ្ឋបាលស្រុកនឹងចុះធ្វើការចាត់វិធានការ ការផាកពិន័យអន្ដរការណ៍ចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត នៅគ្រប់មូលដ្ឋានក្នុងស្រុកព្រៃនប់

លោកបានអោយដឹងផងដែរថា ដោយសង្កេតឃើញបងប្អូនមួយចំនួនជាពិសេសនៅតាមផ្សារជាដើម មិនយកចិត្តទុកដាក់ការពារនោះទេ ដែលជាហេតុអាចបង្កអោយមានហានិភ័យច្រើន ដល់ប្រជាពលរដ្ឋទូទៅ ហើយការចុះអនុវត្តវិធានការពេលនេះគឺដើម្បីជំរុញអោយប្រជាពលរដ្ឋ ចូលរួមការពារខ្លួន និងចៀសឆ្ងាយពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

លោកអភិបាលស្រុកព្រៃនប់ ក៏បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារ និង ៣កុំ តាមការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ហើយសង្ឃឹមថា យើងនឹងរួមគ្នាបញ្ចប់ជំងឺកូវីដ១៩នេះបានឆាប់ៗផងដែរ

ដោយ៖ សិលា


ចែករំលែក៖