ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រហូតដល់ម៉ោង​ ១២៖៣០​នាទីថ្ងៃទី២៩ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៤០នាក់​ (ឆ្លងសហគមន៍ទាំងអស់) និងមានជាសះស្បេីយ​០៦នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២៖៣០​នាទីថ្ងៃទី ២៩ មីនា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០នាក់​ (ឆ្លងសហគមន៌៍ទាំងអស់) និងមានជាសះស្បេីយ​ ០៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២២៧៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១០៨៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១១៧២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១​ សរុប​ស្លាប់ ១១នាក់ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 688437 ស្មេីនឹង​ 40978 ក្នុង១លាន នាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ ៖ សិលា


ចែករំលែក៖