ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជួបសំណះសំណាលសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក អ្នកជម្ងឺ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ នៅមន្ទីរពេទ្យព្រះកេតុមាលា ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យយោធាដែលមានការនឿយហត់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងការរីករាលដាលកូវីដ-១៩ ពិសេសចូលរួមក្នុងសកម្មភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងយោធពលខេមរភូមិន្ទយើងទូទាំងប្រទេសនាយឧត្តមសេនីយ៍ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យ បុគ្គលិកទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខសូមមានសុខភាពល្អ និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឱ្យមានការឆ្លងកូវីដ-១៩ ដោយត្រូវរក្សាគម្លាតសុវត្ថិភាព និង អនុវត្ត ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្តល់នូវសម្ភារៈ ថវិកាមួយចំនួនដល់មន្ទីរពេទ្យ និងអ្នកជំងឺជាកងទ័ពដែលកំពុងសម្រាកព្យាបាលមួយចំនួនផងដែរ ៕
ដោយ៖ សូរិយា