ភ្នំពេញ៖ បើផ្អាកចូលហាងបានផ្អាកសិនទៅ ! “Pepper Lunch” សាខា ផ្សារទំនើប អុីអន ១ ជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស មានអ្នកឆ្លងកូវីដ-១៩ចូល ព្រោះអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ចេញ សេចក្តីជូនដំណឹង នៅរសៀលនេះ មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលទៅក្នុងទីនោះ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានហូបអាហារនៅហាង “Pepper Lunch” សាខា ផ្សារទំនើប អុីអន ១ ជាន់ទី២, អគារលេខ ១៣២, ផផ្លូវសុធារស អ្នកវិជ្ជមានកូវីដ-១៩ បានទៅហូបអាហារនៅទីនោះ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩.២០នាទី។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ, ៖ សិលា