ភ្នំពេញ៖ បើយោងតាម សេចក្តីជូនដំណឹង របស់ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅមិននេះបន្តិច នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា, ទៀតហើយកូវីដ-១៩! មិត្តហ្វូន “Metfone” សាខាស្ថិតនៅលេីផ្លូវវេងស្រេង, សង្កាត់ ចោមចៅ, ខណ្ឌ ពោធិ៍សែនជ័យ មានអ្នកឆ្លងកូវីដ-១៩ ចូលទៅទីនោះ ជាបុគ្គលិកផ្នែកបច្ចេកទេស។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវាកម្មនៅ មិត្តហ្វូន “Metfone” សាខាស្ថិតនៅលេីផ្លូវវេងស្រេង, សង្កាត់ ចោមចៅ, ខណ្ឌ ពពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី ១០ មីនា ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១
មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ ធ្វើខាងផ្នែកបច្ចេកទេស នៅទីនោះ
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ ៖ សិលា