ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកា ជូនដល់សាលាពលទាហានទី៥ យោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ទោ សេង ធារិន  មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនសាលាពលទាហានទី៥ យោធភូមិភាគទី៥ សម្រាប់ខែមេសា រួមមាន អង្ករ ប្រេងឥន្ធនៈ និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ។

ក្នុងនាមយោធាចារ្យទាំងអស់មានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការ ព្រមទាំងប្តេជ្ញាអនុវត្តភារកិច្ចពង្រឹងធនធានមនុស្សប្រកបដោយជោគជ័យ ជូនជាតិមាតុភូមិ ៕

ដោយ៖ សូរិយា


ចែករំលែក៖