ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ! កម្ពុជានឹងទទួលវ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា, កម្ពុជា នឹងទទួលវ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ខាងមុខ , ប្រជាពលរដ្ឋរីករាយ អបអរសាទរដំណឹងដ៏រីករាយនេះ។

បើមិនមានការផ្លាស់ប្តូរទេ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងគិតគូរដល់ជនរួមជាតិគ្រប់កាលៈទេសៈ ៕

ដោយ ៖ សិលា


ចែករំលែក៖