ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១)

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុង ” រដូវប្រាំង “។ ដោយឡែក តាមលក្ខណ:ស៊ីណុបទឹកបាន បង្ហាញថា ក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ • សីតុណ្ហភាពអប្បបរមា មានពី ២៦-២៩ “C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ “C
– មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្ក ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់របឦសាន ៖
* សីតុណ្ហភាពអប្បបរមា ២ នពី ២៥-២៨ “C – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ •c – មានភ្លៀងធ្លរ រន្ទះ ពីខ្សោយទៅច្រើនបង្គរ ។

-តំបន់មាត់សមុទ្រ ,
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °c – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ “c – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវ បាតុភូតខ្យល់កន្ត្រាក់ បន្តិចបន្តួច ដែលអាចកើតមាន នៅថ្ងៃទី១ ខែមេសា ៕

ដោយ ៖ សិលា


ចែករំលែក៖