ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀតមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញមានវិជ្ជមានកូវីដ-១៩ទៅលើ លោកវរសេនីយ៍ទោ ជា សុចិត្រា នាយរងការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយ លោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ ដែលជានាយការិយាល័យសុខាភិបាល ។

  សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី២៩មីនាក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានយកសំណាកលោក វ៉ាន់ ណាក្រូ ទៅពិនិត្យឃើញលទ្ធផលអវិជ្ជមាន បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមរយៈកាលកន្លងមកនេះ បានន័យថាលោក វ៉ាន់ ណាក្រូ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែរង់ចាំព្យាបាលនិងធ្វើចត្តាឡីស័កបន្តទៀតសិន។

នេះបើតាមប្រសាសន៍របស់មន្រ្តីជាន់ខ្ពស់សាលាខេត្តកំពង់ចាមបានប្រាប់មកអ្នកសារព័ត៌មាន៕ដោយ៖ វណ្ណៈ


ចែករំលែក៖