ភ្នំពេញ៖ នៅព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១នេះលោកស្រីអ៉ឹម ថាវីប្រធានអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ បានយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២៣គ្រួសារស្មេីនិង១០៥នាក់ដែលជាប់ធ្វេីសំណាក នៅខាងក្រោយសាលាបឋមសិក្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោកវ៉ា សាវឿន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ និង១៣នាក់ផ្សេងទៀតដែលពាក់ព័ន្ធត្រូវបានធ្វេីចត្តាឡីស័ក។ ដោយមានការយកចិត្តទុក្ខដាក់ពីអាជ្ញាធរទេីបនៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១នេះ លោកស្រីអ៉ឹម ថាវីប្រធានអនុសាខាកាកបាទក្រហមសាខាខណ្ឌពោធិ៍សែនជ័យសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះយកអំណោយទៅចែកជូន២៣គ្រួសារ ក្នុងនោះមានអង្ករ ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី មី ពងទាជាដេីម។
ក្នុងឱកាសនោះផងដែរលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានសំណូមពរដល់បងប្អូនទាំងអស់សូម ធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕
ដោយ៖សុខាសែនជ័យ