ព័ត៌មានទាន់ហេតុការណ៍៖

ខ្លោចផ្សាណាស់ ក្មេងប្រុសអាយុ៣ឆ្នាំនៅលេងក្រោមគោយន្ត ឪពុកមិនដឹងបញ្ឆេះគោយន្តជិះកិនស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរខ្លោចផ្សាណាស់ ដែលក្មេងប្រុសអាយុ​៣​ឆ្នាំ​កំពុងលេង​នៅ​ក្រោម​គោ​យន្ត​កន្ត្រៃ ហើយពេល​ឪពុកមិនដឹងនិងមិនចាប់អារម្មណ៍នោះបានបញ្ឆេះ​ម៉ាស៊ីនគោយន្តចេញដំណើរ​ក៏​កិន​កូន​នោះ​ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ​២០២១ ស្ថិត នៅ​ចំណុច​ចំការ​គោក​វល្លិ​ប្រេង ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ក្មេង​ប្រុសរង​គ្រោះ​ឈ្មោះ វ័​ន្ត វ៉ា​ន់​អុី ហៅ សា​ម៉េ​ន អាយុ​៣​ឆ្នាំ ជា​កូន​របស់​ឈ្មោះ លឹ​ម ម៉ុ​ន ភេទ​ប្រុស អាយុ៣៧​ឆ្នាំ នឹង​ប្រពន្ធ​ឈ្មោះសយ សា​វង្ស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ទាន​កាំ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កសិករ ។

 បើ​តាម​ការ​រៀបរាប់​ពីម្តាយ​កុមារ​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​ពេលកើតហេតុ​ក្រុម​គ្រួសារ​គាត់​បាន​មក​ស្នាក់​នៅស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ នៅ​ចំណុច​ចំការ​គោក​វ​ល្លិ៍​ប្រេង​ខាងជើង ភូមិ​គោក​សំរោង​ប្រមាណ​១០​គីឡូម៉ែត្រពីផ្ទះដែល ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​គោក​សំរោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបន្តថានៅ​ថ្ងៃ​កើតហេតុ​ខាងលើ ប្តី​ប្រពន្ធ​គាត់​បាន​នាំ​កូន​ទៅ​ស៊ីឈ្នួល​ដក​មើមដំឡូង​ឲ្យ​គេនៅចំណុចខាងលើ។ លុះពេល​ដក​មើមដំឡូង​បាន​ហើយ ក៏​រៀបចំ​លើ​កដាក់​លើ​គោ​យន្ត​កន្ត្រៃ​ពេញ​ទ្រុងដឹកយកទៅដាក់ក្នុងរោង។ ពេល​នោះបុរសជា​ឪពុក​បាន​បញ្ឆេះ​គោ​យន្ត​មាន បំណង​បើក​ទៅ​មុខ ដោយអត់​បានដឹង​ថា កូនប្រុស​អាយុ​៣​ឆ្នាំ​បាន នឹង​កំពុង​នៅ​លេង​ខាងក្រោម​គោយន្តទេ ហើយក៏កិន​កកូនប្រុសខ្លួនឯងបណ្តាល​ឲ្យ​ស្លាប់​នៅ នឹង​កនកន្លែយ៉ាងអាណផចអាធ័មតែម្តង។

បន្ទាប់ពីបានដឹងរឿងនេះកម្លាំង​ជំនាញ​នគរបាល​ស្រុក​ថ្មពួក សហ​ការជាមួយ​គ្រូពេទ្យ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា កុមារ​អាយុ​៣​ឆ្នាំ​នោះ ពិតជា​ស្លាប់​ដោយសារ​គោ​យន្ត​កិន​ចំ​ពីលើ​ក្បាល​ប្រាកដ​មែន រួច​បានប្រគល់​ឲ្យ​អាណាព្យាបាល រៀបចំ​ធ្វើបុណ្យ​តាមប្រពៃណីនៅផ្ទះ​របស់​បងប្អូន នៅ​ភូមិ​គោក​សំរោង ឃុំ​បបន្ទាយឆ្មារតែម្តងទៅ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖