ភ្នំពេញ៖ថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២១ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានសហការជាមួយក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់អតិថិជន នៅតាមបណ្តាសាខាចំនួន ៣៥ ទីតាំង របស់ The Pizza Company នៅទូទាំងប្រទេស ។ ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់ សម្រាប់ការកម្ម៉ង់វេចខ្ចប់យកទៅផ្ទះ ឬការពិសារនៅក្នុងហាងផ្ទាល់ ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធីឆូត ឬ ស៊ក ដូចមុននោះឡើយ។
ដើម្បីបង្ការនឹងការរីលរាលដាលនៃជំងឺ Covid-19 អតិថិជនភាគច្រើននៅទូទាំងពិភពលោកមានទំនោរងាកទៅរកបច្ចេកវិទ្យាថ្មីសម្រាប់ការទូទាត់ ជាក់់ស្តែងនៅក្នុងវិស័យភោជនីយដ្ឋានផ្តល់សេវាកម្មវេចខ្ចប់តែម្តង ដែលការទូទាត់ប្រាក់សម្រាប់សេវាកម្មប្រភេទនេះមានការកើនឡើង ២៨ ភាគរយ នេះបើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្មរបស់ក្រុមហ៊ុន Visa ។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless មិនត្រឹមតែមានភាពងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ក្នុងការធានាបាននូវសុវត្ថិភាពសម្រាប់បុគ្គលិក និងអតិថិជនក្នុងកំឡុងពេលប្រតិបត្តិការផងដែរ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “តាមរយៈរបាយការណ៍នៅខែមករា ឆ្នាំ២០២១ បានបង្ហាញពីកំណើននៃតំរូវការរបស់អតិថិជននៅកម្ពុជាទៅលើការប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless រហូតដល់ ៦០ ភាគរយ”។ អ្នកស្រីបន្តទៀតថា៖ “ការសង្កេតឃើញនេះ គឺស្របពេលជាមួយនឹងការកើនឡើងនៃការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តន៍អនាម័យ តាមរយៈការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបុគ្គល ក្នុងយុគសម័យនៃការអនុវត្តនូវគម្លាតសង្គម”។
ផ្អែកលើការសិក្សាចុងក្រោយរបស់ Visa អំពីឥរិយាបទក្នុងការទូទាត់ប្រាក់របស់អតិថិជនឆ្នាំ ២០២០ បានបង្ហាញថា ការទូទាត់ដោយប្រើសាច់ប្រាក់សុទ្ធមានចំណែកប្រមាណ ៩០ ភាគរយ នៃការទូទាត់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអតិថិជនកម្ពុជាចំនួន ៥៤ ភាគរយ បានកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅក្នុងវិស័យការដឹកជញ្ជូនម្ហូបអាហារ និងការទទួលទាននៅតាមភោជនីយដ្ឋាន។ បើគិតជារួម ការទូទាត់ដោយប្រើកាតដែលមានបច្ចេកវិទ្យា contactless មានការកើនឡើង ៣១ ភាគរយ ហើយអ្នកចាប់អារម្មណ៍ក្នុងការទទួលយកវិធីសាស្រ្តទូទាត់ថ្មីនេះមានចំនួន ៤៥ ភាគរយ ក្នុងចំណោមក្រុមដែលមិនទាន់ក្លាយជាអ្នកប្រើប្រាស់ការទូទាត់បែបនេះនៅឡើយ។
កញ្ញា ប៉ែន រតនា ប្រធានគ្រប់គ្រងផ្នែកទីផ្សារ តំណាងឱ្យក្រុមហ៊ុន The Pizza Company បានមានប្រសាសន៍ថា៖ “ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន យើងបានដាក់ចេញនូវសេវាទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless នៅតាមហាងរបស់យើង ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់របស់យើងប្រើពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយគ្រាន់តែម្ចាស់ Visa កាត ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យា contactless យកកាតទៅប៉ះនឹងម៉ាស៊ីនគិតប្រាក់រួចជាស្រេច។ ប្រជាជនកាន់តែច្រើនកំពុងស្វែងរកមធ្យោបាយបង់ប្រាក់លឿន និងមានប្រសិទ្ធភាពជាងមុន ហើយតារមយៈការដាក់ឱ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless នឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ និងសុវត្ថិភាព កាន់តែប្រសើរជាងមុន” ។
ចាប់ពីថ្ងៃនេះតទៅ ម្ចាស់ Visa កាត ដែលធ្វើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅ The Pizza Company សម្រាប់ការចំណាយចាប់ពី ២០ដុល្លារឡើងទៅ នឹងទទួលបានប័ណ្ណសាច់ប្រាក់៣ដុល្លារ សម្រាប់ការទិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មានលម្អិតនៅតាមទីតាំងនីមួយៗរបស់ The Pizza Company ដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។
ការទូទាត់តាមទូរស័ព្ទ ឬការប៉ះកាតជាមួយម៉ាស៊ីនទូទាត់ ឬ ដែលហៅថាការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរបទនៃជំងឺ COVID-19 ។ ទាំងនេះ រាប់បញ្ចូលទាំងវិធីសាស្រ្តទូទាត់បែបបច្ចេកវិទ្យា contactless តាមវិធីមុន នៅកន្លែងបង់ប្រាក់ និង បច្ចេកវិទ្យាប៉ះដើម្បីបង់ប្រាក់តាមរយៈទូរស័ព្ទដៃ Tap to Phone នឹងអនុញ្ញាតិឱ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទូស័ព្ទដៃ និង tablets របស់ខ្លួនដើម្បីកែប្រែទៅជាកន្លែងទូទាត់ប្រាក់បានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់កម្មវិធីmobile app។ បើយោងតាមការសិក្សារបស់ Visa បង្ហាញពីឱកាសនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ ដៃនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បង្ហាញថាអតិថិជនជាងពាក់កណ្តាល ដែលស្មើនឹង ៥៦ភាគរយ បាននិយាយថា ពួកគេចង់ឱ្យមានការទូទាត់បែបនេះនៅតាមបណ្តាភោជនីយដ្ឋាន ការធ្វើបែបនេះពួកគាត់នឹងមិនចាំបាច់ដើរចេញពីតុអាហារនោះទេ។ ការអនុម័តដាក់ឱ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless ប្រភេទចុងក្រោយនេះអាចបើកឱកាសនូវកំណើនថ្មីសម្រាប់បច្ចេកវិទ្យា Tap to Phone ដែលអនុញ្ញាតឱ្យនិយោជិកទូទាត់ប្រាក់ពីអតិថិជនភ្លាមៗនៅគ្រប់ទីកន្លែងក្នុងហាងរបស់ខ្លួន៕
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blogនិង @VisaNews.
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ nary@reddot.com.kh