ព័ត៌មានទាន់ហេតុការណ៍៖

ប្រៃសណីយ៍កម្ពុជា ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តការងាររបស់ប្រៃសណីយ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ, យោង-លក្ខន្តិកៈរបស់ប្រៃសណីយ៍កម្ពុជា
-អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ប្រៃសណីយ៍កម្ពុជា សូមជម្រាបជូន លោក -លោកស្រី នាងកញ្ញា ជាប្រធាននាយកដ្ឋាន -ប្រធាន សាខាប.កទូទាំងប្រទេសទាំងអស់ឱ្យបានជ្រាបថា ដើម្បីប្រសិទ្ធភាព គុណភាព តម្លាភាព ក្នុងការបម្រើសេវាជូន អតិថិជន ប្រៃសណីយ៍កម្ពុជាសូម លោក លោកស្រី នាងកញ្ញា ណែនាំដល់និយោជិតប្រៃសណីយ៍កម្ពុជាក្រោមការ ទទួលខុសត្រូវរបស់ខ្លួនទាំងអស់ត្រូវគោរពគោលការណ៍នៃបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈប .ក និងក្រមសីលធម៌វិជ្ជាជីវឱ្យ បានល្អ ជាពិសេសមិនត្រូវយកពេលវេលាក្នុងក្របខ័ណ្ឌទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឬក្រុមហ៊ុនផ្សេងទៀត។ ក្នុងករណីលោក លោកស្រី នាងកញ្ញា ពិនិត្យឃើញនិយោជិតរូបណាដែលអនុវត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈ ប .ក សូមរាយការណ៍មកក្រុមប្រឹក្សាវិន័យដើម្បីចាត់ការ ជាបន្ទាន់។
ទទួលបានសេចក្តីណែនាំនេះ សូម លោក លោកស្រី នាងកញ្ញា ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖