ភ្នំពេញ៖ គណៈកម្មការផ្សារដើមគ នាំយកអង្ករដែលជាអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូន សន្តិសុខ កម្មករអនាម័យ អាជីវករខ្វះខាត នៅផ្សារដើមគរចំនួន១៩៦នាក់ ។ អំណោយនេះផងដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែកជូនដល់គណៈកម្មការផ្សារទាំង២៥ផ្សារ ក្នុងមូលភូមិសាស្រ្តរាជធានីដើម្បីចែកជូនបងប្អូន អាជីវករ សន្តិសុខ អនាម័យ។
ជាក់ស្ដែងនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បានរៀបចំចែកអង្ករ ដល់បងប្អូន សន្តិសុខ កម្មករអនាម័យ អាជីវករខ្វះខាត នៅផ្សារដើមគរ ក្នុងម្នាក់អង្ករ ១ប៉េ ចំនួន១៩៦នាក់។
បងប្អូន សន្តិសុខ កម្មករអនាម័យ អាជីវករខ្វះខាត នៅផ្សារដើមគរ បានថ្លែងអំណរអរគុណ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេ តែងតែយកចិត្តទុកដាក់ពីផលលំបាកដល់កូនចៅ ជានិច្ច និងបានចែកអំណោយជាអង្កដល់បងប្អូនទីទល់ ក្នុងអំឡុងពេល ការរីករាលដាលនូវជម្ងឺ covid-19 នេះ។ បន្ថែមទៀតនោះ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម បង្ការ ទប់ស្កាត់ ទាំងអស់គ្នា និងចូលរួមពាក់ម៉ាស់ លាងដៃជាមួយអាល់កុលឬជែល អោយបានជាប្រចាំ ជៀសវាងការឆ្លងនៃជំងឺcovid-19។
លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ ក៏បានថ្លែងអំណរអគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់អំណោយតាមរយៈ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអភិបាលនៃគណៈអភិបាលរាជធានី ចែកដល់ផ្សារ រៀបចំចែកជូនបន្តដល់បងប្អូនអាជីវក សន្តិសុខ អនាម័យ ដើម្បីចែករំលែកទុកលំបាកខ្លះ ដល់ពួកគាត់ ទាំង១៩៦នាក់។
ជាចុងក្រោយ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវកក្នុងបរិវេនផ្សារទាំងអស់សូមចូលរួម ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត បង្ការ ទប់ស្កាត់ ការរីករាល និងអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ថែមទាំងការចូលរួមរបស់បងប្អូនទាំងអស់គ្នាទើបរដ្ឋាភិបាលអាចយកឈ្នះ និងបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបាន៕ដោយ៖ រ៉ារ៉ា