ភ្នំពេញ, សូមមេត្តាប្រយ័ត្នប្រយ៉ែងបងប្អូន ! ឱសថស្ថាន ឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក អ្នកវិជ្ជមានកូវីដ១៩ បានទៅទីតាំងនេះ ! នេះបើយោងតាមសេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ
ឱសថស្ថាន ឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក
នៅថ្ងៃទី ២៤ និង ២៥ ខែមីនា ឆ្នាំ២០២១
មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ បានទៅទីតាំងខាងលើ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ ៖ សិលា