ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់តែងខ្លួនបន្លំជាសង្ឃដើរបិណ្ឌបាតតាមក្នុងភូមិត្រូវសមត្ថកិច្ចសង្ស័យចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក​វរសេនីយ៍ឯក ឆាងថត វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នេះថា កម្លាំងជំនាញរបស់លោក នៅថ្ងៃទី ២៩ ខែមីនា កន្លងមកនេះបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ ជនបង្កមានឈ្មោះកួន ហ្វួ​ន ភេទ​ប្រុស អាយុ១៥ ឆ្នាំរស់នៅ​ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត។ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​បាន​បន្លំ​ធ្វើជា​ព្រះសង្ឃពិតប្រាកដ​មែនដោយក្នុងមួយថ្ងៃរកលុយ​បាន​ចាប់ពី ៤០ ០០០ ទៅ៥០ ០០០ រៀល ។​

លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ បន្តថា៖ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំបែបបទបញ្ជូនទៅកាន់ការិយាល័យស្នងការនគរបាលខេត្តដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕ដោយ៖ ស សារ៉េត


ចែករំលែក៖