ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា ប្រចាំត្រីមាសទី១  ព្រមទាំងលើកទិសដៅការងារខែមេសា និងត្រីមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ មានការបង្ហាញអំពីការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា ត្រីមាសទី១ ព្រមទាំងទិសដៅការងារប្រចាំខែមេសា និងត្រីមាសទី២ ឆ្នាំ២០២១ កិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕

ដោយ៖ សូរិយា


ចែករំលែក៖