ភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាពនិង ការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍និងពង្រឹងគុណភាព សេវាទូរស័ព្ទចល័តក៏ដូចជាសេវាអឺនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ ) សូមជម្រាបជូន ប្រតិបត្តិករទូរគមនាគមន៍និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ បាននិងកំពុងខិតខំបញ្ចប់ការរៀបចំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ដែលមិនគោរពច្បាប់ស្តីពីទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ នៃការផ្តល់សេវាប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ក.ប.ទ បាននិងកំពុងវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញនូវវិធានការ ជាក់ស្តែង។ បន្ថែមលើនេះ ក.ប. ទ នឹងតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ក.ប.ទ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលឱ្យមានប្រសិទ្ធភាពខ្ពស់។ ការងារទាំងអស់ខាងលើនេះ គឺជាសកម្មភាពអាទិភាពបំផុតនៃកម្មវិធីកំណែទម្រង់វិស័យទូរគមនាគមន៍របស់ក្រសួង។
ដើម្បីសម្រេចបាននូវផែនការសកម្មភាពនិងកម្មវិធីកំណែទម្រង់លើវិស័យទូរគមនាគមន៍នេះ ក.ប.ទ តម្រូវ ឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូចជា៖
១. ប្រតិបត្តិករទូរគមនាគមន៍៖
ត្រូវគោរពច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានខ្ជាប់ខ្លួន
– ត្រូវសិក្សានិងធ្វើបច្ចុប្បន្នភាពផែនការសាងសង់ស្ថានីយអង់តែន ឆ្លើយតបនឹងការប្រើប្រាស់ ចំនួនអ្នក ប្រើប្រាស់ និងទីតាំងភូមិសាស្ត្រ ដោយត្រូវផ្តល់ផែនការនេះមកនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ ក)ត្រូវស្នើសុំមក( ន ទ ក) មុនសាងសង់ស្ថានីយអង់តែន និងបណ្តាញទូរគមនាគមន៍ ស្របតាមមាត្រា១៤ .និង ១៧ នៃច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវសុំការអនុញ្ញាតនាំចូល – នាំចេញ ផ្គត់ផ្គង់និងចែកចាយ និងវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ នៃ គ្រឿងបរិក្ខារទូរគមនាគមន៍ មក (ន.ទ. ក) ស្របតាមមាត្រា១៤ ១៥ និង ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍
-ត្រូវមានថាមពលអគ្គិសនីគ្រប់គ្រាន់ និងមានប្រភពអគ្គិសនីត្រៀមបម្រុងតាមស្ថានីយអង់តែននីមួយៗ ជៀសវាងការប្រើប្រាស់និងការដំឡើងឧបករណ៍ទូរគមនាគមន៍ ដូចជា ឧបករណ៍ខ្លួន ឧបករណ៍ចាស់ឬការដំឡើងផ្ទុយពីស្តង់ដារបច្ចេកទេស ជាដើម ។
សូមអាននូវខ្លឹមសារក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាពនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍ ទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សុខ ខេមរា