ភ្នំពេញ៖ សំណង់ដ៏ធំកំពុងសាងសង់ អត់ច្បាប់(សង់មុនច្បាប់អនុញ្ញាតចេញពីសាលារាជធានីភ្នំពេញ) មានន័យថា, របៀបកន្ទេលធំបន្លំដេក បិទភ្នែកអោយសង់ត្រឹមអាជ្ញាធរនិងភូមិបាលខណ្ឌទួលគោកតែប៉ុណ្ណោះ ដែលគេហៅថា, កញ្ចប់រៀបចំជាលក្ខណៈប្រព័ន្ធកម្រិតមូលដ្ឋាន , ហើយឆ្លើយបកស្រាយជាមួយអ្នកសារព័ត៌មានបែបការទូត ដូចជាហំណាស់! និងបញ្ចេញឆន្ទះថាត្រូវតែ (ផ្អាក ,ចុះបិទ ,ពិនិត្យ ,មិនអនុញ្ញាតអោយសង់ ) តែទីបំផុត សង់បានដដែល តើនេះជាវិធានការរដ្ឋបាលមែនទេ ? ឬទម្លាប់ប្រយោជន៍ជាធំ ជាងគោលការណ៍ច្បាប់ !
សូមបញ្ជាក់ថា, សំណង់នេះ សង់នៅលើទំហំដីប្រមាណ ១០ ម៉ែត្រគុណនឹង ៣០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទល់មុខប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បាននឹងកំពុងរំខានអ្នករស់នៅព័ទ្ធជុំវិញការដ្ឋានខាងលើនេះ អាចមានហានិភ័យ ស្ថិតក្នុងបញ្ហាប្រឈម ប្រេះស្រាំ ប្រសិនគ្មានការឯកភាពជាមួយអ្នកជាប់ព្រំ ។
បច្ចុប្បន្នសំណង់នេះបុកគ្រឹះរួច រៀបចំឡើងសសរ ដែលគេដឹងថា, ជាសំណង់សម្រាប់ភោជនីយដ្ឋាន និងក្លឹបរាត្រី ។
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទោះច្បាប់មិនទាន់ចេញ ក៏ម្ចាស់ទីតាំងបន្តដំណើរសាងសង់ដដែល ។
ពាក់ព័ន្ធករណីនេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅលោកបានប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទថា, “អរគុណច្រើន ! ចាំខ្ញុំអោយមន្ត្រីចុះទៅពិនិត្យជាក់ស្តែង,” ។ លោកបន្តថា, “ខ្ញុំអត់ឃើញច្បាប់ដែរ”..! ។ ក្រោយមកលោកបានឆ្លើយប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ថា, (មន្ត្រីចុះផ្អាកហើយ)! ទោះជាមានការបកស្រាយយ៉ាងនេះក្តី ជាក់ស្តែងសំណង់នេះនៅបន្តសាងសង់ដដែលជាដដែល ! ។
ដោយឡែកលោក សោម សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌទួលគោក កន្លងទៅលោកបានអោយដឹងថា, ខ្ញុំសូមជម្រាបជូនតាមដំណើរបន្តិច ! សំណង់នេះគឺមានច្បាប់ហើយ, គ្រាន់តែឯកសារប្លង់កំពុងព្រីនដើម្បីឲ្យផ្តិតមេដៃ ។ ចំពោះការធ្វើមុននោះ ដោយសារម្ចាស់ទីតាំងស្នើសុំបុកគ្រឹះមុនយកហុងស៊ុយ តែមិនឡើងសសរទេ រង់ចាំច្បាប់ចេញរួចរាល់សិន។ ក្រោយមកលោកក៏បានបន្តប្រាប់ជូនអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”បន្តថា, (សំណង់នេះសូមរាយការណ៍ដែរម្ចាស់ស្នើសុំត្រឹមច្រកខណ្ឌ ប្លង់បានឆ្លងភូមិបាលរួចហើយ បន្តមកសាលាខណ្ឌ ម្ចាស់សុំឃួងគ្រឹះយកថ្ងៃមុនយកហុងស៊ុយ)!ទោះមានការបកស្រាយពីជំនាញបែបនេះក៏ដោយ ក៏អាជ្ញាធរខណ្ឌ និងភូមិបាលខណ្ឌ បន្តអនុញ្ញាតអោយធ្វើដដែល គ្រាន់តែប្រើភាសាបច្ចេកទេសឲ្យរួច១គ្រាៗថា, នឹងឲ្យមន្ត្រីចុះទៅមើលសំណង់នេះ។
សូមបញ្ជាក់ថា, មានលេខទូរស័ព្ទ 070966699 អះអាងឈ្មោះ(តិច)ជាម្ចាស់សំណង់ មុនដំបូងលោកបញ្ជាក់ថា, ខ្ញុំសុំបុកគ្រឹះបើកផ្លូវមុនយកថ្ងៃហុងស៊ុយ រួចចាំរត់ច្បាប់ក្រោយ។ ដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ(តិច)ម្ចាស់សំណង់បានប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទថា, ខ្ញុំចាប់ផ្តើមសាងសង់ហើយ ព្រោះរត់ច្បាប់បានហើយ ដោយច្បាប់នេះសុំត្រឹមខណ្ឌ ។
សូមរំឮកថា, ក្នុងនាមជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌទួលគោក លោក សោម សម្បត្តិ ក៏ដូចជាលោកអភិបាលខណ្ឌ មានភារកិច្ចក្នុងការត្រួតពិនិត្យចំពោះបច្ចេកទេសសំណង់ មានច្បាប់ ឬអត់ច្បាប់ មិនគួរណាគាត់បែរជា អនុញ្ញាតអោយគេធ្វើមុនច្បាប់អនុញ្ញាតទៅវិញ ! ពិសេសបានឲ្យសង់ច្បាប់ត្រឹមសាលាខណ្ឌ និងភូមិបាលខណ្ឌ តើសមជាអាជ្ញាធរ និងមន្ត្រីជំនាញទេ ! បញ្ហានេះគួរណាស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីពិចារណាផង។
បើតាមគោលការណ៍ប្រាកដជារដ្ឋបាលសាលារាជធានី នឹងត្រូវស្នើសុំអនុញ្ញាតសាងសង់ដល់ក្រុង ទើបយកជាផ្លូវការបាន ។
បញ្ហានេះសង្ស័យខាងខណ្ឌទួលគោក និងភូមិបាលខណ្ឌទួលគោកលៃលកកញ្ចប់ស្ងាត់ៗត្រឹមមូលដ្ឋានទេដឹង !៕
ដោយ៖ សុខ ខេមរា