ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងចុងផ្លាស់នៃដែនជម្រកសត្វព្រៃភ្នំព្រេចនាក្នុងសប្ដាហ៍ទី៤ ខែមីនាឆ្នាំ២០២១នេះបានរុករកឃើញនិងប្រមូលអន្ទាក់ប្រភេទខ្សែពួរ ចំនួន២១ខ្សែ។
ការចុះរុករកនិងប្រមូលអន្ទាក់ខ្សែនោះដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិនិងគាំទ្រដោយអង្គការ WWFបានចុះរួមគ្នាដើម្បីទប់ស្កាត់បទល្មើសនៅចំណុចត្រពាំងកណ្ដោលក្បែរពាមអូររប៉ោះក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតក្នុងភូមិសាស្រ្តភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយពីកម្លាំងឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងចុងផ្លាស់នៃដែនជម្រកសត្វព្រៃភ្នំព្រេចបានចុះដោះប្រមូល និងសាអន្ទាក់ចំនួន២១ខ្សែនោះរួចមកក៏បានយកទៅរក្សាទុកនៅស្នាក់ការរងបរិស្ថានចុងផ្លាស់ផងដែរ៕
ដោយ៖ ជីវ័ន្ត