ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ​ បានមកធ្វើអត្តឃាតលោតពីលើស្ពានស្ទឹងមានជ័យបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ ៖​ នារីរូបស្រស់ម្នាក់បានដាច់ចិត្តមកបញ្ចប់ជីវិតដោយធ្វើអត្តឃាតលោតពីលើស្ពានអាកាសស្ទឹងមានជ័យ​ តែមិនស្លាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ​។ ហេតុការណ៍បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩​និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ តាមបណ្ដោយផ្លូវលេខ២១៧​ ត្រ់ចំណុចលើស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    នារីរងគ្រោះមានឈ្មោះ លីនដា អាយុជាង២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លិបសុធី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

    តាមប្រភពពីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ថា​ មុនពេលកើតហេតុគាត់ឃើញនារីរងគ្រោះដើរបណ្តើរយំបណ្តើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចលើស្ពានត្រង់ចំណុចកេីតហេតុស្រាប់តែឡើងលើបង្កាន់ដៃស្ពាន។

ពេលឃើញបែបនេះគាត់ក៏រត់ទៅចាប់ដៃបានម្ខាងតែចាប់មិនជាប់បណ្ដាលឲ្យនាងលោតទម្លាក់ខ្លួនមកខាងក្រោមតែម្ដង​ តែសំណាងល្អមិនស្លាប់បណ្ដាលឲ្យរបួសធ្ងន់។

  ក្រោយមក​ នារីរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖