ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ស្ត្រីវ័យ ៥៦ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។
ក្នុងនោះមន្ត្រីបញ្ជាក់ថា, អ្នកជំងឺដែលទទួលមរណភាពថ្មីនេះ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង១០៖៣៧នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។
ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសអំពីមូលហេតុនៃមរណភាពនេះនៅពេលបន្ទាប់ ហើយអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” នឹងផ្សាយលម្អិតពីការសន្និដ្ឋានពីខាងជំនាញរបស់ក្រសួងសុខាភិបាល ដែលបានចេញជាផ្លូវការនោះ បន្តទៀត៕
ដោយ ៖ សិលា