ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្រើស្ទីលថ្មីយកក្រដាសញ៉ុកចូលមាត់និងបាញ់កាវវិទ្យាសាស្រ្តប្លន់យកខ្សែកមាស១ខ្សែ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបហាក់ដូចជាភ្ញាក់ក្រញាងអំពីសកម្មភាពជនសង្ស័យប្រើស្ទីលថ្មីមិនធ្លាប់មានដោយប្លន់​យក​ខ្សែ ក មាស​ទម្ងន់ ១ តម្លឹង ពី​ជនរងគ្រោះ ហើយយក​ក្រដាសញ៉ុ​ក​ចូលក្នុង​មាត់ ថែមទាំបាញ់​កាវ​វិទ្យាសាស្ត្រ​ចូល​មិនឲ្យស្រែករួចទៀត។
ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា ម៉ោង ១​និង​៣០​នាទី រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ​តា​សោម ឃុំ​តា​សោម ស្រុក​អង្គរជុំ​។​

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ យ៉​ម រួម ភេទ​ស្រី អាយុ ៦៨ ឆ្នាំ រងរបួស​ស្រាល រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។ករណី​មួយនេះបង្កឡើង​ដោយ ជនសង្ស័យ​មិន​ស្គាល់​អអត្តសញ្ញាណម្នាក់បានចូលទៅក្នុងផ្ទះជនរងគ្រោះរួចធ្វើ​សកម្មភាពចាប់ម្ចាស់ផ្ទះ បញ្ច្រក​ក្រដាស​ជូត​មាត់ ចូលទៅក្នុង​មាត់ រួច​យក​កាវ​វិទ្យាសាស្ត្រ ចាក់​ចូលទៅក្នុង​មាត់ជនរងគ្រោះមិនឲ្យស្រែករួច ហើយ​ដោះ យក​ខ្សែ ក មាស​ទម្ងន់ ១ ដំឡឹងហើយគេចខ្លួនបាត់​ដោយសុវត្ថិភាព។
ក្រោយមកមានការឆោឡោដល់អ្នកភូមិនាំគ្នាសមត្ថកិច្ច បញ្ជូន​ជនរងគ្រោះទៅកាន់ មណ្ឌល​សុខសុខភាព។
សកម្មភាពខាងលើនេះ ផ្នែក​ជំនាញ កំពុង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួនជនសង្ស័យយក មក​ផ្តន្ទាទោស​តាមច្បាប់ឲ្យខាងតែបាន៕

ដោយ៖ប្រាថ្នា


ចែករំលែក៖