ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញបន្តចុះយកជនជាតិចិនម្នាក់នៅភូមិព្រៃទា១ក្រោយរកឃេីញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ យប់ថ្ងៃ​ទី៣១​ ខែមីនា​ ឆ្នាំ២០២១​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោក ប៉ាង​ លីដា​ អភិបាលរងខណ្ឌ​ សហការជាមួយរដ្ឋបាលសង្កាត់​ចោមចៅទី៣​ និងក្រុមគ្រូពេទ្យជំនាញ​ បានមកយកជនជាតិចិន​ម្នាក់ ដែលមានវិជ្ជមានCOVID -19 នៅសណ្ឋាគារយូ​ អេង​ ផ្លូវសហព័ន្ធ​ រុស្ស៊ី​ ភូមិព្រៃទា១​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ដេីម្បីទៅសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យហ្លួងម៉ែបន្ត។
លោក សុទ្ធ​ សុជាតិចៅសង្កាត់រង​ សាលាសង្កាត់ ចោមចៅទី៣​ បានឲ្យដឹងថា​ បុរសជនជាតិចិនដែលវិជ្ជមានកូវីដ-១៩​ ខាងលេីឈ្មោះChen dong cai អាយុ៤៨ឆ្នាំ​ស្នាក់នៅសណ្ឋាគារ យូ អេ​ង ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។
លោកបានបន្តថា​ ចំពោះអ្នកដែលពាក់ព័ន្ធត្រូវបានធ្វេីចត្តាឡីស័កបន្តនៅទីតាំងខាងលេីនេះ៕

ដោយ​ ៖សុខាសែនជ័យ

 


ចែករំលែក៖