ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១បានដឹកនាំ កម្លាំងអាវុធហត្ថស្រុក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាម ដីកាបង្គាប់ឱ្យនាំខ្លួន លេខ១៤៩៩គព/២១ ចុះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។លោកអនុសេនីយ៍ឯកបានបន្តថា ជនសង្ស័យឈ្មោះ កូប ឡឹប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅសាកសួរនៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ៕ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖