ព័ត៌មានទាន់ហេតុការណ៍៖

ការសម្រេចចិត្តលើទម្រង់ថ្មីជាមួយនឹងការពន្យារពេល១០ប្រកួតនៃដំណាក់កាលទី១ ក្នុងពានរង្វាន់ Champions League ២០២៤

ចែករំលែក៖

ការសម្រេចចិត្តលើទម្រង់ថ្មីនៃក្របខ័ណ្ឌ Champions League ដែលបានគ្រោងទុកដោយមាន១០ ប្រកួតដំបូងចាប់ពីឆ្នាំ២០២៤ ត្រូវបានពន្យារពេលហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង EPA កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

សំណើដែលត្រូវបានពិភាក្សាអស់រយៈពេលជិត២ឆ្នាំមកហើយនោះត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាដោយគណៈកម្មាធិការប្រតិបត្តិរបស់ Uefaកាលពីថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានជំរុញឱ្យវិលត្រឡប់ទៅថ្ងៃទី១៩ ខែមេសាវិញ។

នៅក្នុងកន្លែងរបស់ខ្លួននៃក្រុមនីមួយៗ ចំនួននៃវគ្គជម្រុះនឹងត្រូវបានពង្រីពី៣២ក្រុមដល់៣៦ក្រុមដោយមានកន្លែងទំនេរសម្រាប់ការជំនួសចំនួនក្រុមបម្រុងទុកសម្រាប់ក្លិបដែលមានអត្រាសហការខ្ពស់បំផុតដែលត្រូវបានប្រើដើម្បីចាត់ចំណាត់ថ្នាក់ក្លិបដោយផ្អែកលើភាពជោគជ័យរបស់អឺរ៉ុបកន្លងមក ដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតតាមរយៈទីតាំងលីគរបស់ពួកគេ។

ប្រសិនបើទម្រង់ថ្មីនេះត្រូវបានប្រើដោយផ្អែកលើតារាងបច្ចុប្បន្ន វាមានន័យថា ក្រុម Liverpool នឹងទទួលបានចំណាត់ថ្នាក់ Champions League បើទោះបីជាស្ថិតក្នុងចំណាត់ថ្នាក់ទី៧ នៃក្របខ័ណ្ឌ Premier League ក៏ដោយ។

ប្រភពបាននិយាយថា មិនមានការប្រកែកណាមួយដែលមិនអាចយកឈ្នះបានឡើយ ហើយពាក្យចចាមអារ៉ាមស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺមិនត្រឹមត្រូវ។ទោះយ៉ាងណាក៏ដោយត្រូវបានគេដឹងថា នៅក្នុងក្លឹបធំៗមានការមិនពេញចិត្តចំពោះអភិបាលកិច្ចដែលបានពិភាក្សានេះ។

ទោះយ៉ាងណាមន្រ្តី Uefa និងតំណាងមកពីសមាគមក្លិនៅអឺរ៉ុបបានគាំទ្រការរៀបចំថ្មីនេះដែលអតីតអ្នកចាំទីក្រុម Manchester United និងលោក Edwin van der Sar នាយកប្រតិបត្តិក្រុម Ajax បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថា បានផ្តល់យោបល់។

ក្រោមទំរង់ថ្មីក្រុមនីមួយៗនឹងលេង១០ប្រកួតទល់នឹងគូប្រជែងដែលមានភាពខុសប្លែកគ្នា ដោយលទ្ធផលបង្កើតបានជាតារាងលីគទាំងមូល។ ក្រុមដែលស្ថិតក្នុងតំណែងខ្ពស់បំផុតទាំង៨នឹងឈានទៅវគ្គបន្តដោយអ្នកដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ដល់ទី២៤ នឹងត្រូវប្រកួតជម្រុះ។

ទំរង់ថ្មីនេះនឹងបង្កបញ្ហាដល់ការប្រកួតនៅអង់គ្លេស និងជាពិសេសការប្រកួតFA Cup ព្រោះការប្រកួតបន្ថែមនឹងត្រូវការរយៈពេលពាក់កណ្តាលសប្តាហ៍ដែលត្រូវបានបម្រុងទុកសំរាប់ការប្រកួតដណ្តើមពានរង្វាន់លំដាប់ទី២ ។

លោក Steve Parish ប្រធានក្លិប Crystal Palace ធ្លាប់បាននិយាយថាការប្រកួត Champions League ដែលមាន៣៦ក្រុមនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការប្រកួតនៅអង់គ្លេស

ដោយ ៖ ភារៈ


ចែករំលែក៖