ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ផ្អាកការចរាចរ សកម្មភាពអាជីវកម្មពេលយប់រយៈពេល២សប្តាហ៍ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី០១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ​ បានចេញសេចក្តីសម្រេចមួយស្តីពីការផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ។

តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»៕ដោយ៖ ស តារា


ចែករំលែក៖