ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ិនទ្រីបេីកលឿនជ្រុលទៅបុកបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តស៊ិនទ្រីមួយគ្រឿងបេីកបរក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនជាប់ជ្រុលទៅបុកបង្គោលភ្លេីងមួយដេីមគាបជាប់រងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១​ ខែមេសា​ ឆ្នាំ​២០២១​ នៅចំណុចផ្លូវជាតិលេខ៣កែងផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិព្រៃកំបុត​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍​សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តក្រុមហ៊ុនស៊ិនទ្រី​គ្មានស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុដោយសារតែមានឧបសគ្គខាងមុខជាន់ហ្វ្រ័ងមិនស៊ីក៏គេចមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លេីងថ្មីនិងបង្គោលស្លាកសញ្ញាពីរដេីមទៀតរងការខូចខាត​ ចំណែករថយន្តគាបជាប់ទៅមុខលែងរួច​តែ សំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖