ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ ពាន់នាក់ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលរៀបចំឡើងដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ដែលមានវត្តមាន លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធានគណ:កម្មការ រួមជាមួយលោក លោកស្រី ជាអនុប្រធានចំនួន ១១ រូប អនុប្រធានអចិន្ត្រៃ ១ រូប រួមទាំងសមាជិកជាច្រើនរូបទៀត ក្នុងស្ថាប័នក្រសួងព័ត៌មាន ។

ដំណើរការចាក់វ៉ាក់សាំងនាឱកាសនេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជូនក្រុមគ្រូពេទ្យចំនួន ២ ក្រុម មកធ្វើការចាក់ជូន មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មាន ដែលបានចុះឈ្មោះដោយស្មគ្រ័ចិត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកម្មវិធីដែលបាន គ្រោងទុកដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួង ព័ត៌មាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន នាឱកាសនេះ គឺធ្វើឡើងស្របពេលជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់៕

ប្រភព៖ ទទក


ចែករំលែក៖