ព័ត៌មានទាន់ហេតុការណ៍៖

Manchester City ងាកមករកខ្សែប្រយុទ្ធ Kane ប្រសិនបើការដេញថ្លៃរបស់ Haaland បរាជ័យ

ចែករំលែក៖

ក្លិបមេឃខៀវ Manchester City នឹងងាកទៅរកខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham ប្រសិនបើពួកគេមិនអាចចុះកុងត្រាយកខ្សែប្រយុធ្ធErling Haaland បានទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

គេរំពឹងថា ក្លិប Man City នឹងពិបាកក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ដែលកំពុងត្រូវបានក្លិបធំៗជាច្រើនដេញតាមចង់បាន ក្នុងនោះមានក្លិបយក្សមួយចំនួនដូចជា Barcelona, ​​Real Madrid និង Chelsea សុទ្ធតែចាប់អារម្មណ៍នឹងកីឡាកររូបនេះ។

យោងតាមកាសែត The Times បានរាយការណ៍ថា ប្រសិនបើ Man City បរាជ័យក្នុងការប្រជែងយកហត្ថលេខារបស់ Erling Haaland ពួកគេនឹងពិចារណាធ្វើការផ្តល់ជូនសម្រាប់ក្លិប Tottenham គឺខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Kane កីឡាកររូបនេះមានអាយុចាស់ជាង Erling Haaland ឆ្នាំប៉ុន្តែមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅ Premier League

ក្លិប Man City បានបញ្ជាក់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Sergio Agueroរួចហើយនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងស្ថិតក្នុងទីផ្សាដោះដូរដើម្បីជំរុញដល់ការស្វែងរកខ្សែប្រយុទ្ធរបស់ពួកគេដោយ៖ ភារៈ

 

 


ចែករំលែក៖