ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson បានជួលក្រុមហ៊ុន Emergent BioSolutions ដើម្បីផលិតធាតុផ្សំវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅក្នុងរោងចក្រ Baltimore ។
ប៉ុន្តែបុគ្គលិកនៅរោងចក្រ បានលាយច្រឡំធាតុផ្សំវ៉ាក់សាំងរបស់
ក្រុមហ៊ុនផ្សេង។ ដូច្នេះវ៉ាក់សាំងដែលបានផលិតរួម១៥លានដូស ត្រូវបានបំផ្លាញចោល ធ្វើឲ្យរាំងស្ទះ ដល់ការប្រគលវ៉ាក់សាំង Johnson & Johnson តាមការគ្រោងទុក។
ហេតុការណ៍ខាងលើធ្វើឲ្យនាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថFDA អាមេរិក ត្រូវផ្អាកការផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន Emergent BioSolutions ដើម្បីផលិតវ៉ាក់សាំងJohnson&Johnson។ ឥឡូវនេះ ក្រុមហ៊ុន Johnson&Johnson ក៏បានធ្វើការជាមួយក្រុមហ៊ុនEmergent BioSolutions និង FDA របស់អាមេរិក ដើម្បីដំណើរការឡើងវិញ។
នៅពេលនេះដែរ សេតវិមានមិនទាន់មានប្រតិកម្មអ្វីជុំវិញបញ្ហាខាងលើនៅឡើយទេ។ វ៉ាក់សាំង Johnson & Johnson ត្រូវបានចាត់ទុកថាជាអាវុធថ្មីរបស់រដ្ឋាភិបាលលោកបៃឌិន ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ៕ដោយ៖ ធីរីណា
រូបភាព៖ suckhoedoisong