ព័ត៌មានទាន់ហេតុការណ៍៖

កូនចៅសូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អរឹងមាំនិងអាយុយឺនយូរបំផុត​ !

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋកម្ពុជាបានឃើញច្បាស់អំពីការខិតខំប្រឹងប្រែងគ្រប់យ៉ាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអាយុជីវិតពលរដ្ឋ ជាពិសេសពលរដ្ឋដែលងាយរងគ្រោះកុំអោយឆ្លងជំងឹកូវីដ-១៩ ដ៏កាចសាហាវនេះ!

បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរជាអ្នកលក់បន្លែ ផ្លែឈើ ត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់ឥវ៉ាន់តាមផ្សារជាដើម គឺសុទ្ធសឹងតែជាអ្នកដែលងាយរងគ្រោះ អាចឆ្លងរោគ ឬងាយនឹងចម្លងរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់បានយ៉ាងងាយ ប្រសិនបើគ្មានវិធានការការពារបានត្រឹមត្រូវទេនោះ។

នៅថ្ងៃទី ២ មេសា ២០២១  សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញអោយបងប្អូនទទួលបាននូវការចាក់វ៉ាកសាំងការពារកូវីដ-១៩ ជាបន្ទាន់ ដែលសាលាក្រុងភ្នំពេញ និងគណកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងរៀបចំចាក់វ៉ាក់សាំងជូនបងប្អូនឆាប់ៗនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាឪពុកជាទីគោរពស្រឡាញ់និងកក់ក្តៅបំផុត ដែលតែងតែមើលថែការពារកូនចៅគ្រប់ដង្ហើមចេញចូលទាំងយប់ថ្ងៃ និងគ្រប់កាលៈទេសៈទាំងអស់​ ព្រោះសុខទុក្ខពលរដ្ឋគឺជាសុខទុក្ខសម្តេចផ្ទាល់។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ ៖ សិលា


ចែករំលែក៖