ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមភេទជាមួយក្មេងប្រុសអនីតិជនអាយុក្រោម១៥ឆ្នាំ(បៀមលិង្គ) និងករណីអំពើទិញពេស្យាចារកុមារ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនខេត្តសៀមរាបបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យរូបនេះត្រូវចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនិងករណីអំពើទិញពេស្យាចារកុមារ ប្រព្រឹត្តនៅអំឡុង ឆ្នាំ២០១៩និង២០២១ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ហើយទើបចាប់ខ្លួនបាននៅថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះ ។

 នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនលោកវរសេនីយ៍ឯក ជា ហេង បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ អ៊ុន កូយ ភេទប្រុស អាយុ៣៨ ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក បានដាក់ពាក្យបណ្តឹង ចោទប្រកាន់លើឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ថាបានរួមភេទ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ ក. រ ភេទប្រុស អាយុ១១ ឆ្នាំ ហើយឲ្យប្រាក់ ចំនួន២០០០រៀល និងទូរស័ព្ទសាំសុង០១គ្រឿង។

ក្រោយពីទទួលបានបណ្តឹង សមត្ថកិច្ចជំនាញបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម រួចបានកោះ ហៅឈ្មោះ នៀម ផៃមកសាកសួរ តែមិនសារភាពទេ ប៉ុន្តែសមត្ថកិច្ចបានឆែកទូរស័ព្ទដៃរបស់ជនសង្ស័យឃើញមានរូបភាពជាវីដេអូ ជនសង្ស័យស្រាតខោក្មេងប្រុសរងគ្រោះបៀមប្រដាប់ភេទ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ ស. វ អាយុ១០ឆ្នាំ ដែលកំពុងនៅជាមួយគាត់ បានរាយការណ៍ថាឈ្មោះនៀម ផៃ ក៏បានលេងប្រដាប់ភេទខ្លួន និងរួមភេទជាមួយខ្លួនតាមរន្ធគូទផងដែរ។

លោកប្រធានការិយាល័យបានឲ្យដឹងទៀតថា សមត្ថកិច្ចរបស់លោកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ២នាក់ក្នុងនោះមាន

១.ជនរងគ្រោះឈ្មោះ ក.រ. ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក

២. ជនរងគ្រោះឈ្មោះ ស. វ ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។

ក្រោយទទួលបានពាក្យបណ្តឹងនេះនិងទទួលបញ្ជាពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង១៣នឹង៣០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់សាំង នៅភូមិតាវៀន សង្កាត់សាលាកំរើកយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តការចាត់ការតាមនីតិវិធីបន្តនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នេះ៕

ដោយ ៖ប្រាថ្នា


ចែករំលែក៖