ភ្នំពេញ៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះទៅយកបុរសម្នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយរកឃេីញវិជ្ជមានជំងឺកូវីដ-១៩។
តាមប្រភពពីលោកអ៊ុំ រដ្ឋធា ដែលជាក្រុមប្រឹក្សាសង្កាត់ចោមចៅទី៣បានឱ្យដឹងថា បុរសដែលវិជ្ជមានកូវីដ-១៩ខាងលេីមានឈ្មោះរិន រិទ្ធ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកបានបន្តថា បុរសខាងលេីក្រោយពីមិនសូវស្រួលខ្លួនក៏បានទាក់ទងទៅខាងក្រុមគ្រូពេទ្យជំនាញដេីម្បីមកធ្វេីតេស្តលេីកទីមួយក៏ពិនិត្យឃេីញថា វិជ្ជមានជំងឺកូវីដ-១៩ ទេីបនៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ក្រុមគ្រូពេទ្យជំនាញបានចុះមកទទួលយកបុរសខាងលេីទៅព្យាបាលនៅឯសណ្ឋាគារហ្គ្រីតឌូក។
ដោយឡែកមនុស្សចំនួន៣នាក់ទៀតដែលរស់នៅក្នុងផ្ទះជាមួយគាត់ត្រូវបានធ្វេីចក្តាឡីស័កក្នុងផ្ទះ ដើម្បីតាមដានសុខភាព ៕
ដោយ៖សុខាសែនជ័យ