ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន : ចៅ៤នាក់យកនំនិងផ្កា មកជូនពរជីតាពេលជីតាកំពុងហាត់ប្រាណដើម្បីបានឆាប់ត្រឡប់ទៅផ្ទះវិញឲ្យបានមុនម៉ោង៧យប់

ចែករំលែក៖

ភ្នំពេញ៖ ចៅ៤នាក់យកនំនិងផ្កា មកជូនពរជីតាពេលជីតាកំពុងហាត់ប្រាណដើម្បីបានឆាប់ត្រឡប់ទៅ ផ្ទះវិញឱយបានមុនម៉ោង៧យប់។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះនៅវេលាម៉ោង៩និង១១នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ខណ:ខួបកំណើតសម្តេច ព្រះជន្ម ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ចៅ៤នាក់យកនំនិងផ្កា មកជូនពរជីតាពេលជីតាកំពុងហាត់ប្រាណដើម្បីបានឆាប់ត្រឡប់ទៅ ផ្ទះវិញឱយបានមុនម៉ោង៧យប់។
ចៅស្រីទី៩គូររូបនិងសសេរលិខិតជាភាសាខ្មែរ អង់គ្លេសនិងចិនជូនពរជីតា។
ដំណាក់ការកូវីដគឺមានតែធ្វើបែបនេះហើយទើបល្អ។
សូមអនុញ្ញាតគោរពសម្តែងនូវគារវកិច្ច និងក្ដីអំណរសាទរយ៉ាងស្មោះស្ម័គ្រ ប្រកបដោយទឹកចិត្ត និងមនោសញ្ចេតនារំភើបរីករាយឥតឧបមា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ពិសិដ្ឋថ្លៃថ្លាមហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។
សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលថែរក្សាការពារ ប្រោះព្រំ ប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏❤️🇰🇭៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖