ភ្នំពេញ៖ នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលបណ្តោះអាសន្ន ក្នុងទីតាំងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ចាប់ពីថ្ងៃទី០៣ មេសា រហូតដល់មានការជូនដំណឹងជាថ្មី ។
រដ្ឋបាលខេត្តត្រូវបានបិទការចេញ-ចូល ជាបណ្តោះអាសន្នក្នុងទីតាំងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១នេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី។
បទបញ្ញាត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុក មេមត់ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំត្រមូង ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ ដោយ៖សិលា