ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៥នាក់ ក្នុងគ្រោះអគ្គិភ័យនៅកណ្តាលទីក្រុងបាងកក

ចែករំលែក៖

នៅថ្ងៃទី ៣ខែមេសា មានករណីឆេះ ខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ អ្នកស្លាប់ទាំង៥នាក់គឺជាក្រុមស្ម័គ្រចិត្តបានព្យាយាមជួយដល់មនុស្សដែលជាប់គាំងនៅខាងក្នុងអគារឆេះចេញមកក្រៅ។
ករណីគ្រោះអគ្គិភ័យឆាបឆេះនៅវេលាម៉ោង ៦ថ្ងៃទី ៣ខែមេសា នៅអគារមានកម្ពស់៣ជាន់ ស្ថិតនៅក្នុងស្រុក Thawi-Watthana។ ក្រុមបុគ្គលិកពន្លត់អគ្គិភ័យទីក្រុងបាងកកបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព ។ ប៉ុន្តែក្នុងពេលធ្វើសកម្មភាពជួយសង្គ្រោះពលរដ្ឋ និងព្យាយាមពន្លត់ភ្លើង ក៏ស្រាប់តែអគារបាក់ស្រុត សង្កត់ក្រុមជួយសង្គ្រោះ និងពលរដ្ឋដែលនៅខាងក្នុងនោះ។
តាមព័ត៌មានជាបឋម ពេលអគារបាក់ស្រុតមានមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានក្រុមពន្លត់អគ្គិភ័យ៤នាក់និងពលរដ្ឋម្នាក់ ។

ចំណែកពលរដ្ឋ៧នាក់ផ្សេងទៀត ក្នុងអគារនោះបានជួយសង្គ្រោះទាន់ពេលវេលា ។
អភិបាលក្រុងបាងកកលោក Aswin Kwwanmuang បានទៅកាន់កន្លែងកើតហេតុ ហើយពិភាក្សាជាមួយ ក្រុមពន្លត់អគ្គិភ័យ ដើម្បីស្វែងរកអ្នកដែលជាប់គាំងខាងក្នុង។ មកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យឆាបឆេះនៅឡើយទេ ៕

ដោយ៖ធីរីណា(រូបភាព៖ Bưu điện Bangkok)


ចែករំលែក៖