ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោក ណុប បាយ៉ារិទ្ធ តារាចំរៀងផលិតកម្មរស្មីហង្សមាស បានសំណេរថា, “រយៈពេល២ថ្ងៃហើយដែលខ្ញុំបានធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់តែឯង” សូមអានសំណេរគាត់ទាំងស្រុងដូចខាងក្រោម,
ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរព រយៈពេល២ថ្ងៃហើយដែលខ្ញុំបានធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់តែឯងមិនចេញក្រៅ ក្រោយពីគ្រូពេទ្យបានអនុញ្ញាតិអោយចាកចេញពីការព្យាបាលនៅសណ្ឋាគារ The Great Duke ហើយបន្តរធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៤ ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យត្រួតពិនិត្យសំណាកជាលើកចុងក្រោយ ។
កំឡុងពេលព្យាបាល២៥ថ្ងៃកន្លងមកនេះ ក្រៅពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពីលោកគ្រូ អ្នកគ្រូពេទ្យនៅទីនោះ ខ្ញុំពិតជាមានភាពកក់ក្តៅដោយទទួលបានការជួយជ្រោមជ្រែងជាសម្ភារៈ ស្បៀង ចំណីអាហារ របស់ប្រើប្រាស់ និង អាហារបំប៉នសុខភាពបន្ថែមពីខាងក្រៅ🙏🏻😊
ដូច្នេះអនុញ្ញាតិអោយខ្ញុំមានឱកាសបានថ្លែងអំណរគុណចំពោះ៖
– អរគុណដល់លោកជំទាវអ៊ុំ ម៉ែន សំអន ដែលលោក
តែងតែខលមកសួរសុខទុក្ខក្មួយជាប់ជានិច្ច ជាមួយលោកអ៊ុំអុីន ប្អូនស្រីរបស់លោកអ៊ុំ ដែលលោកទាំង២ បារម្ភពីសុខទុក្ខក្មួយគ្រប់ពេលនិងផ្តល់កំលាំងចិត្តដោយការជូនពរដល់ក្មួយ
រាល់ពេលដែលលោកអ៊ុំខល🙏🏻🙏🏻🙏🏻
– អរគុណដល់ លោកពូឯកឧត្តម ផៃ សុីផាន ដែលតែងតែ
ខលមកសួរសុខទុក្ខក្មួយ ហើយផ្តល់កំលាំងចិត្តអោយក្មួយអោយរឹងមាំ តស៊ូជាមួយមេរោគនេះ🙏🏻🙏🏻🙏🏻
– អរគុណលោកពូ អុឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន
ហង្សមាស ដែលតែងតែសួរសុខទុក្ខក្មួយមិនដែលដាច់
មិនលោះពេល និងបារម្ភជានិច្ចពីសុខភាពរបស់ក្មួយនិងតែងតែអោយក្មួយតស៊ូ រឹងមាំ យកឈ្នះជម្ងឺនេះអោយ
បានដើម្បីឆាប់បានជាសះស្បើយមកបំពេញការងារនិងជួបជុំគ្រួសារវិញ🙏🏻🙏🏻🙏🏻
– អរគុណប៉ា ម៉ាក់ មីង ពូ ប្អូនៗ និងក្រុមគ្រួសារទាំងមូលដែលតែងតែយកចំណីអាហារ ផ្លែឈើ នំចំណី វីតាមីន និង ផ្តល់កំលាំងចិត្តដល់ខ្ញុំគ្រប់ពេល ពិសេសតែងតែបារម្ភ បន់ស្រន់អោយខ្ញុំឆាប់ជា🙏🏻🙏🏻🙏🏻
– អរគុណដល់ថ្នាក់លើរបស់ខ្ញុំ ប្អូនស្រី អុឹង គីមលៀង និង ភរិយារបស់ហ៊ា អុឹង សុងលាភ ដែលតែងតែផ្ញើរ សម្ភារៈប្រើប្រាស់ចាំបាច់ ក៍ដូចជាចំណីអាហា ទឹកដោះគោ ទឹកមាត់ត្រចៀកកាំ ផ្លែឈើ ផ្ញើរមកដល់ខ្ញុំមិនដែលដាច់🙏🏻🙏🏻🙏🏻
– អរគុណដល់បងស្រី អុឹង សុខគីម ម្ចាស់ហាងកាបូបKB ដែលក្នុងកំឡុងពេលឈឺ គាត់ក៏ជាអ្នកជំងឺដូចគ្នា
ធ្វើទុក្ខដូចគ្នា តែគាត់ឆ្លៀតមកមើលថែរខ្ញុំ ពេលខ្ញុំទ្រោម ខ្សោយកំលាំងដេកដួល ខំយកផ្លែឈើ ដាំបបរក្តៅៗ ដាំទឹកក្តៅ ឆុងទឹកដោះគោ ធ្វើទឹកឃ្មុំក្រូចឆ្មា មកបង្ខំអោយប្អូនផឹក ហើយអោយកម្លាំងចិត្តប្អូនរហូត ទាំងខ្លួនគាត់ពិបាកក្នុង
ខ្លួនដូចគ្នា 🙏🏻🙏🏻🙏🏻
– អរគុណដល់វិទ្យុ និងទូរទស្សន៍ហង្សមាស វិទ្យុABC ដែលតែងតែផ្សព្វផ្សាយពីសុខទុក្ខរបស់ខ្ញុំ និងបានពាំនាំនូវ
សម្លេងអ្នកជម្ងឺកូវីដម្នាក់នេះផ្សាយបន្តរក្នុងគោលបំណង
ដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋយើងអោយកាន់តែ ប្រុងប្រយ័ត្ន🙏🏻🙏🏻🙏🏻
– អរគុណដល់បងស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍ សិល្បៈខ្មែរ ដែលបានផ្ញើរផ្លែឈើស្រស់ និង ទឹកផ្លែឈើអោយប្អូន ក៍ដូចជាទំនាក់ទំនង ឆាត ខលមកសួរសុខទុក្ខប្អូនរហូត🙏🏻🙏🏻🙏🏻
– អរគុណបងប្រុស គួច ខេវិន និង ប្អូន ប៉ែនចំរុង ដែលបានផ្ញើរផ្លែឈើមកអោយខ្ញុំភ្ជាប់ជាមួយលិខិតជូនពរ🙏🏻🙏🏻🙏🏻
– អរគុណប្អូនប្រុសសុផល កាត់ដេរ សម្រាប់ឈុតអាហារបំប៉នសិរីរាង្គ ប្អូនស្រី ចាន់ ម៉ូលីការ សំរាប់ចំណីអាហារ និង ឈុតអាហារបំប៉នសិរីរាង្គ ប្អូនឃែ ប្អូនស្រីសុគន្ធតាណា ទឹកវីតាមីន Double C បានផ្ញើរមកអោយបងញ៊ាំដើម្បីសុខភាព🙏🏻🙏🏻🙏🏻
– អរគុណដល់group បេះដូងតារាខ្មែរ ដែលបង្កើតឡើងក្នុងគោលបំណងពិភាក្សា ផ្តល់យោបល់បទពិសោធន៍ នៃភាពជាអ្នកជម្ងឺកូវីដចែកជនដល់សិល្បៈដ៍ទៃអោយបានដឹង និងកាន់តែប្រយ័ត្នការពារខ្លួន 🙏🏻🙏🏻🙏🏻
– អរគុណដល់អាហ្គីមទូចនៅបាត់ដំបង អ្នករាប់អានខ្ញុំទាំងអស់ ប្អូនៗសិល្បៈករ ពិធីករក្រុមការងាររបស់ស្ថាប័ណ្ណហង្សមាសទាំងអស់ក៍ដូចជាក្រៅស្ថាប័ណ្ណ ដែលតែងតែផកតល់កំលាំងចិត្តនិងជូនពរអោយខ្ញុំឆាប់ជាសះស្បើយ
🙏🏻🙏🏻🙏🏻
– អរគុណដល់អ្នកមីងដែលរស់នៅខេត្តសៀមរាបជិត
ប្រាសាទបាគង ដែលបានជួយបន់ស្រន់រាល់ថ្ងៃអោយក្មួយឆាប់ជា 🙏🏻🙏🏻🙏🏻
– អរគុណ ពុកម៉ែ មារមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ Fansទាំងអស់គ្នាក្នុង Facebook , Instagram, page ក៍ដូចជា Rethfcទាំងអស់ ដែលតែងតែព្រួយបារម្ភ និងអោយកម្លាំងចិត្តជាមួយនិងពាក្យជូនពរដល់ខ្ញុំ🙏🏻🙏🏻🙏🏻
ខ្ញុំសូមគោរពជូនពរដល់លោកទាំងអស់ ប្រកបដោយសុខភាពល្អ កម្លាំងមាំមួន ជួបតែសេចក្តីសុខ និង ជៀសផុតពីហានិភ័យទាំងពួង 🙏🏻🙏🏻🙏🏻😊😊😊៕
ដោយ ៖ សិលា