ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមិនប្រយ័ត្នបុករថយន្តចតស្ងៀមនៅលើចញ្ចើមផ្លូវមិនមានដាក់ភ្លើងជាសញ្ញាបង្ហាញដល់អ្នកធ្វើដំណើរ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុករថយន្តចតស្ងៀមនោះបានកើតឡើងលើផ្លូវក្រាលកៅស៊ូលេខ៧៣ឆ្លូង-ក្រចេះនាវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ត្រង់ចំណុចភូមិឈើទាលភ្លោះក្រោមឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពថាជនរងគ្រោះឈ្មោះ ហាន ម៉ាប់ ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអូរកណ្តៀរ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ. ស្លាប់នៅនឹងកន្លែងកើតហេតុ(ពាក់មួកសុវត្ថិភាព)។
ប្រភពបន្តថាជនរងគ្រោះជិៈម៉ូតូបុករថយន្តពីក្រោយចតស្ងៀមមានទិសដៅស្របគ្នាពីត្បូងទៅជើង។
ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី ០១០ពាក់ស្លាកលេខស្ទឹងត្រែង១A-១០៣២ បើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនបុករថយន្តស្ទូចទំនិញចតស្ងៀមពេញទំហឹងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះអន្តរាគមន៍អូសរថយន្តយកទៅរក្សារទុករង់ចាំដោះស្រាយតាមក្រោយ សាកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត