ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្រ៊ុន ដារិទ្ធ អញ្ជើញជាអធិបតីប្រគល់ទូកម៉ាស៊ីន១គ្រឿងជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោកស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ទូកម៉ាស៊ីន១គ្រឿង ជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ដើម្បីប្រើប្រាស់ និងសហការចុះល្បាតក្នុងភូមិសាស្រ្តតាមដងទន្លេស្រែពកក្នុងការទប់ស្កាត់បទល្មើសជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, លោកនាយកដែនជម្រកសត្វព្រៃស្រែពក និងលោកមេបញ្ជាការរងនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ផងដែរ។

ឆ្លៀសក្នុងឱកាសនោះ នាយ និងនាយរងនគរបាលប៉ុស្តិ៍ការពារព្រំដែនម្រើច ក៏សូមថ្លែងអំណរគុណដល់លោកសាយ សំអាល់ និងលោកស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានផ្ដល់ទូកម៉ាស៊ីន១គ្រឿងនេះ សម្រាប់បម្រើឲ្យការដឹកជញ្ជូនសម្ភារៈ និងចុះល្បាតក្នុងកិច្ចសហការដ៏ជិតស្និទ្ធជាមួយមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕

ដោយ៖ សូរិយា


ចែករំលែក៖