ខេត្តកណ្ដាល៖ រថយន្តបែនដឹកដីមួយគ្រឿង បើកថយក្រោយបម្រុងចាក់ដីបាតប្រឡាយដើម្បីងាយស្រួលដំឡើងត្រង់ស្វូអគ្គិសនី បណ្ដាលឲ្យធ្លាក់ប្រឡាយបះកង់ឡើងលើទៅប៉ះជាមួយបង្គោលភ្លើងរងការខូចខាតនិងធ្វើឲ្យដាច់ចរន្តអគ្គិសនី រីឯតៃកុងនិងព្រូរថយន្តពុំទទួលរងរបួសនោះទេ។ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវទំនប់ទួលក្រសាំង លើផ្លូវជាតិលេខ២១B ខាងលិចជិតស្ពានអាកាសក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕
ដោយ៖ ស្អាង ជ័យ